ការទម្លាក់ចោលបេក្ខជនពិការភ្នែកម្នាក់ ពីក្នុងកម្មវិធី The Voice Cambodia របស់ទូរទស្សន៍ហង្សមាស បានធ្វើឲ្យគណកម្មការទាំង៤ ពិសេសគឺតារាចម្រៀង ឱក សុគន្ធកញ្ញា តែម្ដង ទទួលរងនូវវិប្បសារៈ អមដោយការរិះគន់យ៉ាងខ្លាំង។ តារារូបនេះ សារភាពថា នាងពិតជាបារម្ភ បើការកាត់ក្ដីរបស់នាងលើកក្រោយ បង្កឲ្យមានការឈឺចាប់ និងលេចចេញនូវកំហុសឆ្គងសារជាថ្មី។
↧