ភ្នំពេញៈ ជាមួយនឹងការងារដ៏ជោគជ័យជាអ្នកនិពន្ធ និងដឹកនាំការសម្តែងប្រចាំស្ថានីយទូរទស្សន៍ស៊ីធីអិន អស់រយៈពេល១០ឆ្នាំ នៅពេលនេះអ្នកស្រី ពាន់ ភួងបុប្ផា បានឈានដល់ការបញ្ចប់អាជីពរបស់ខ្លួននៅស៊ីធីអិនហើយ។ មានការចោទសួរថា ហេតុអ្វីបានជាអ្នកស្រី ពាន់ ភួងបុប្ផា ត្រូវដើរចេញពីការងារ? តើភាពយន្តខ្នាតធំកុមារី២៥ឆ្នាំ ដែលទើបដាក់ដំណើរការចាក់បញ្ចាំងជាលើកដំបូងកាលពីថ្ងៃទី២៥ ខែឧសភា ជាមូលហេតុចម្បងនាំឲ្យអ្នកស្រីត្រូវខ្ទាតពីស៊ីធីអិន?
↧