កោះត្រល់មានទំហំជិតប៉ុនប្រទេសសិង្ហបុរីទាំងមូល ស្ថិតនៅចម្ងាយ១៦ គីឡូម៉ែត្រពីប្រទេសកម្ពុជា និងមានចម្ងាយ៤០ គីឡូម៉ែត្រពីប្រទេសវៀតណាម។ បើតាមអ្នកសិក្សាអំពីបញ្ហាព្រំដែនសមុទ្រ និងបណ្ឌិតច្បាប់ថា ផ្អែកតាមប្រវត្តិសាស្ត្រ និងច្បាប់សមុទ្រឆ្នាំ១៩៨២ កោះនេះស្ថិតក្នុងអធិបតីភាពរបស់កម្ពុជា ប៉ុន្តែបច្ចុប្បន្នកោះនេះគ្រប់គ្រងដោយវៀតណាម និងមានឈ្មោះជាភាសាវៀតណាមថា កោះភូកុក។
↧