ភ្នំពេញ: សង្ក្រាន្តចូលមក ឬពាក្យសាមញ្ញនិយាយថាចូលឆ្នាំថ្មីមកដល់ នៅថ្ងៃអាទិត្យ ៤កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣ វេលាម៉ោង ២ : ១២នាទី រំលងអធ្រាត្រ ហើយទេពធីតារក្សាឆ្នាំនេះព្រះនាម ទុង្សាទេវី ដែលជាបុត្រីទីមួយរបស់កបិលមហាព្រហ្ម ។ទេពធីតាទុង្សាទេវីទ្រង់អម្ពរពណ៌ក្រហម សៀតផ្កាទទឹម គ្រឿងប្រដាប់បទុមរាគ ភក្សាហារផ្លែ ឧទុម្ពរ(ផ្លែល្វា) ព្រះហស្តស្តាំទ្រង់កងចក្រ ព្រះហស្តឆ្វេងទ្រង់ស័ង្ខ គង់លើគ្រុឌជាពាហនៈ ។
↧