ចាប់ពីក្រោយរដ្ឋប្រហារ១៨ មីនា ១៩៧០ ប្រទេសកម្ពុជា ដែលជាកោះសន្តិភាពមួយបានធ្លាក់ចូលទៅក្នុងរណ្ដៅភ្នក់ភ្លើងសង្គ្រាមយ៉ាងសន្ធោរសន្ធៅ។ រយៈពេល៥ឆ្នាំក្រោយសង្គ្រាមដ៏វិនាសកម្មនោះ ប្រជាពលរដ្ឋខ្មែរត្រេកអរគ្រប់ៗគ្នា គិតថាបានសន្តិភាព ប៉ុន្តែផ្ទុយទៅវិញវាបានធ្លាក់ចុះយ៉ាងជ្រៅថែមទៀតទៅក្នុងរបបប្រល័យពូជសាសន៍អស់រយៈពេលជិត៤ឆ្នាំបន្ថែមទៀត។
↧