ការប្រកួតប្រជែង ប្រឡងប្រណាំងទូកង នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក គឺជាព្រះរាជពិធីរំលឹកដល់សឹកសង្គ្រាមជើងទឹកនិងជ័យជំនះទ័ពជើងទឹកខ្មែរដែលបានវាយឈ្នះទ័ពជើងទឹកចាម ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។ ទោះយ៉ាងណា អ្នកបញ្ជាក្បាលទូក គឺប្រៀបបាននឹងមេទ័ពជើងទឹកដ៏វៃឆ្លាតក្នុងការបញ្ជាកងទ័ពរបស់ខ្លួនដើម្បីចូលច្បាំងបានជោគជ័យ។
↧