បុគ្គលិកឆុងកាហ្វេជនជាតិខ្មែរ បង្ហាញពីទេពកោសល្យរបស់ខ្លួនប្រកួតប្រជែងទល់នឹងបុគ្គលិកដទៃទៀតចំនួន ១៦៩៩៧ នាក់ ក្នុងចំណោមបុគ្គលិកឆុងកាហ្វេចំនួន១៧០០០នាក់ ដែលកំពុងធ្វើការនៅហាង Costa Coffee ជាង២៧៥៥កន្លែង នៅទូទាំងពិភពលោក ហាងកាហ្វេ Costa Coffee បានបញ្ចប់ការស្វែងរកអ្នកមានទេពកោសល្យល្អបំផុតនៅ ឆ្នាំនេះ ហើយជាការភ្ញាក់ផ្អើលមួយ ទៀតនោះ គឺលោក លុន ភារម្យ មកពីប្រទេសកម្ពុជា បានឈ្នះតំណែងលេខ៣ សម្រាប់កាហ្វេ Costa Cambodia នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រដែលបានរៀបចំឡើងនៅទីក្រុងឡុងដ៍។
↧