ល្ងាចថ្ងៃទី៣ ខែមករា កាលពីឆ្នាំមុន ជាថ្ងៃដែលគ្រួសារពលរដ្ឋរាប់សិបគ្រួសារស្រក់ទឹកភ្នែក យំស្រែកដោយសារតែសាច់ញាតិរបស់ពួកគេត្រូវបានស្លាប់ និងរបួសក្នុងព្រឹត្តិការណ៍បង្ក្រាបការតវ៉ានៅផ្លូវវ៉េងស្រេង។ ពលរដ្ឋទាំងនោះរងគ្រោះដោយសារគ្រាប់កាំភ្លើងរបស់សមត្ថកិច្ច ប៉ុន្តែលទ្ធផលនៃការស៊ើបអង្កេតមិនទាន់ត្រូវបានលាតត្រដាងឡើយ ចំណែកឯឃាតកក៏រស់នៅក្រៅសំណាញ់ច្បាប់ដែរ។
↧