ក្នុងលិខិតមួយចុះថ្ងៃទី៣ ខែ មករា ដែលបានផ្ញើជូនលោក ហេង សំរិន ប្រធានរដ្ឋសភា ក្រុមសកម្មជន និងគ្រួសារជនរងគ្រោះចំនួន ២៣ នាក់ បានស្នើឲ្យលោក ហេង សំរិន ប្រធានរដ្ឋសភា កោះហៅលោក ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីសាកសួរអំពីករណីបង្ក្រាបមកលើកម្មករដែលធ្វើបាតុកម្មទាមទារដំឡើងប្រាក់ឈ្នួលនៅតាមផ្លូវ វេងស្រេង កាលពីថ្ងៃទី ២ និង ៣ ខែមករា ឆ្នាំ២០១៤។
↧