មន្ត្រីរដ្ឋាភិបាលកម្ពុជា ជាពិសេសមន្ត្រីគណបក្សប្រជាជនកម្ពុជា តែងតែចាត់ទុករបប ប៉ុល ពត ដែលបានសម្លាប់ពលរដ្ឋខ្មែរជិត២លាននាក់ ថាជារបបយង់ឃ្នង ឃោរឃៅ អមនុស្ស ធម៌ និងផ្ដាច់ការ។ ប៉ុន្តែនៅពេលនេះ ស្រាប់តែលោក សៅ សុខា ដែលជាមន្ត្រីជាន់ខ្ពស់ របស់គណបក្សប្រជាជនកម្ពុជាម្នាក់ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្ពុជាផងនោះ បែរជាលើកឡើងថា លោករៀនសូត្រពីលោក ហ៊ីត្លែរ ដែលមនុស្សភាគ ច្រើននៅលើពិភពលោកចាត់ទុកថា ជាមេដឹកនាំមហាសែនផ្ដាច់ការនេះទៅវិញ។
↧