ដូនចាស់ ញិ ប្លៀន វ័យ១១០ឆ្នាំ មានកំណើតជាជនជាតិព្រៅ ជ្រកក្រោមដំបូលខ្ទម ប្រក់ស្បូវធ្លុះធ្លាយលេចមុខលេចក្រោយរងការរងាពេលមានភ្លៀងធ្លាក់ស្ទើរគ្មានកន្លែងដេក ជញ្ជាំងបន្ទះឫស្សី ទំហំទទឹង២ម៉ែត្រ និងបណ្តោយ ៣ម៉ែត្រ បានតស៊ូរស់ដល់បច្ចុប្បន្ន ជាមួយចៅស្រីម្នាក់មានវ័យប្រហែល៣០ឆ្នាំ បន្ទាប់ពីស្វាមីបានស្លាប់នៅសម័យរដ្ឋប្រហារ លន់ នល់ មក។
↧