អតីតប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បច្ចុប្បន្នជាអ្នកវិភាគឯករាជ្យ លោកអ៊ូ វីរៈ មានប្រសាសន៍ថា រឿងតុលាការនៅស្រុកខ្មែរ គឺជារឿងនយោបាយ។ លោកបញ្ជាក់ថា«រឿងគាត់ដោះលែង ឬមួយមិនដោះលែង គឺអាស្រ័យទៅលើរឿងនយោបាយទាំងស្រុង។ តុលាការក្លាយទៅជាឧបករណ៍នយោបាយទាំងស្រុងហើយ មិនអាចនិយាយពីរឿងតុលាការ ក្រៅពីរឿងនយោបាយទេ»។
↧