លោក អំ សំអាត កើតនៅថ្ងៃទី ២៦ ខែមករា ឆ្នាំ ១៩៧៣ នៅក្នុងគ្រួសារកសិករមួយ នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ដោយមានបងប្អូនបង្កើត ៣ នាក់ ស្រីម្នាក់ ហើយលោកគឺជាកូនច្បង។ បន្ទាប់ពីលោកកើតនៅក្នុងឆ្នាំ ១៩៧៣ គ្រួសារលោកបានផ្លាស់លំនៅទៅរស់នៅក្នុងស្រុកសង្កែ ខេត្តបាត់ដំបង ដែលនៅពេលនោះ ឪពុករបស់លោកបានចូលធ្វើទាហាន ក្នុងរបបលោកសេនាប្រមុខ លន់ នល់។
↧