លោក គីម ចាន់នី អាយុ ៥៥ ឆ្នាំ បច្ចុប្បន្ន មានឋានៈជាឧត្ដមសេនីយ៍ឯកនិងជាអគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្នុងក្រសួងមហាផ្ទៃបានលាតត្រដាងនូវអ្វីដែលលោកចាត់ទុកថា ជាប្រវត្តិជូរចត់ និងអយុត្តិធម៌ជាទីបំផុត ក្រោយពេលដែលលោកត្រូវបានមន្ត្រីជាន់ខ្ពស់នៅក្នុងគណៈរដ្ឋមន្ត្រី និងមិត្តស្និទ្ធស្នាលរបស់លោក លួងលោមបោកប្រាស់លោក នៅក្នុងរបររកស៊ីដីធ្លីជាមួយគ្នា។
↧