Quantcast
Channel: ប្រជាប្រិយ – Cambodia News | Khmer News –ពត៌មានខ្មែរ
Viewing all articles
Browse latest Browse all 10269

​វ៉េ​ត រតនា មក​ស្រុក​ដើម្បី​សម្រេច​ផែនការ​៤​

$
0
0
ដោយ៖​ វង្ស សុម៉ាលីន​ ថ្ងៃចន្ទ ទី9 កុម្ភៈ 2015 http://vodhotnews.com មើលរូបភាពបន្ថែម អ្នកនាង វ៉េត រតនា ពេល​ថត​ចម្រៀង​ខារ៉ាអូខេ​នៅផលិតកម្ម​រៃ​មាស កាល​ពី​ដើម​ខែ​កុម្ភៈ​នេះ (រូបភាព៖ វង្ស សុម៉ាលីន) ​ក្នុង​បទ​សម្ភាសន៍​តាម​ទូរ​សព្ទ​ជាមួយ​VOD  អ្នកនាង វ៉េ​ត រតនា បង្ហើប​ប្រាប់ថា ការបង្ហាញ​មុខ​ច្រៀង​រាំ ក្នុង​ដំណើរ​ចុះ​មក​លេង​ស្រុក​លើក​នេះ មិនមែន​ជា​គោលដៅ​នៃ​ការចង់បាន​តែមួយ​មុខ​នោះ​ទេ ។ អ្វី​ដែល​សំខាន់ គឺ​អ្នកនាង និង​ស្វាមី នៅ​មាន​កិច្ចការ​ធំ​៣​ផ្សេង​ទៀត​ដែល​ត្រូវបំពេញ ទើប​សម្រេចចិត្ត​បីកូន​ទាំង​២​ចុះមក ។  ​តារា​ល្បីល្បាញ​រូបនេះ​បាន​មកដល់​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​ទី​១០ ខែ​មករា ដោយ​បាន​បង្ហាញ​មុខ​ទទួល​សម្ដែង​នៅ​ផលិត​កម្មរៃ​មាស​កាលពីដើម​ខែ​កុម្ភៈ​នោះ​ផង ។  អ្វី​ដែល​គួរឲ្យភ្ញាក់ផ្អើល គឺ​អ្នកនាង​អត់​ច្បាស់​ថា​ត្រូវ​ត្រឡប់​ទៅ​វិញ​ពេលណា​នោះ​ទេ ដរាប​កិច្ចការ​ធំ​៤ ដែល​បាន​ដាក់ចេញ មិន​បាន​រួចរាល់​១០០​ភាគរយ ។ គម្រោង​ទាំង​នោះ​រួមមាន ការសម្ដែង​កុន​ឲ្យ​ចប់​មួយ​រឿង គម្រោង​ត្រួតពិនិត្យ​មុខ​ជំនួញ គម្រោង​ដោះស្រាយ​បញ្ហាដីធ្លី និង​គម្រោង​សប្បុរសធម៌​មួយ​នៅ​លើ​ទឹកដី​ខេត្ត​ព្រៃវែង​។ អ្នកនាង​និយាយថា «​ខ្ញុំ​មក​លើក​នេះ​ជា​លើក​ទី​៣ ដោយ​ខ្ញុំ​បាន​កុងត្រា​ថត​រឿង​ឲ្យ​ផលិតកម្ម​មួយ ដែល​តាម​ការប៉ាន់ស្មាន​យ៉ាងហោច​ក៏​២​ខែ​កន្លះ​ទៀត​ដែរ ទើប​ចប់​បាន​ទៅ​វិញ​» ។​ ​ខ្សែ​រឿង​ដែល​អ្នកនាង​បាន​ទទួល​សម្ដែង​នោះ មិន​ត្រូវបាន​បង្ហើប​ពី​ចំណងជើង​នោះទេ […]

Viewing all articles
Browse latest Browse all 10269