តារាចម្រៀងល្បីរបស់ផលិតកម្មថោន កញ្ញា មាស សុខសោភា បានធ្វើឲ្យមហាជនទាំងក្នុង និងក្រៅស្រុកភ្ញាក់ផ្អើល និងកោតសរសើរ ក្នុងនាមនាងជាតារាចម្រៀងតែម្នាក់គត់ ដែលហ៊ានបញ្ចេញទស្សនៈគាំទ្រវត្តមានសកម្មជនការពារព្រៃឈើនៅតំបន់អារ៉ែង លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ដែលកំពុងត្រូវបានបង្ខំឲ្យចាកចេញពីប្រទេស បន្ទាប់ពីរដ្ឋាភិបាលបដិសេធពាក្យសុំបន្តទិដ្ឋាការរបស់លោក។
↧