ក្រៅពីមុខអាហារល្បីប្រចាំហាងមួយនេះ ហាងកញ្ញាឧត្តម ក៏ជំនាញខាងចម្អិនម្ហូបខ្មែរដទៃទៀតដូចជា សម្លម្ជូរពងត្រី ដែលប្រើពេលវេលាដ៏ខ្លីក្នុងការរង់ចាំផងដែរ។ មុខម្ហូបនេះមានគ្រឿងផ្សំដូចជា ពងត្រី កូនត្រី ឬត្រីរ៉ស់ក៏បាន ត្រកួន ម្អម ខ្ទឹមស ម្ទេស ម្ជូរអម្ពិលទុំ ប្រហុក អំបិល ស្ករស និងម្សៅស៊ុប។
↧