កំពង់ស្ពឺៈ បន្ទាប់ពីមមាញឹកយ៉ាងខ្លាំងនៅក្នុងការចាប់ដៃគ្នាជាថ្មីជាមួយនឹងតារាកំប្លែងជើងចាស់នាយ ក្រឹម សម្តែងនៅក្នុងព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត» នៅខេត្តសៀមរាបនោះ នាយកុយ ដែលទើបជួបទុក្ខធំដោយសារកូនប្រុសសំណព្វចិត្តស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍បានបញ្ជាក់ប្រាប់មហាជនថា នៅល្ងាចថ្ងៃទី១៨ខែមេសានេះ លោកនឹងដឹកនាំក្រុមតន្ត្រី និងកំប្លែងរបស់លោកទៅសម្តែងថ្វាយយាយម៉ៅ ហើយលោកសូមប្រកាសថា សូមបងប្អូនទាំងអស់ចូលរួមទាំងអស់គ្នា។
↧