ដោយសារមិនដឹងរកមុខរបរអ្វីនៅស្រុកកំណើតព្រោះតែកង្វះអវិជ្ជា គូស្វាមីភរិយាពិការភ្នែកទាំងគូដែលផ្សំផ្គុំដោយមេបាចាស់ទុំកាលពី ៤ ឆ្នាំមុន និងមានចំណងដៃកូនស្រីតូចដ៏ស្រស់ស្អាតម្នាក់ បានសម្រេចចិត្តវេចបង្វិចមករកប្រាក់ទិញអង្ករច្រកឆ្នាំង និងរកពន្លឺជីវិតឲ្យកូននៅក្រុងភ្នំពេញ ទាំងនេត្រាងងឹតសូន្យសុង តាមរយៈការបង្ហើរសំនៀងឆ្លើយឆ្លងជាថ្នូរនឹងទានបានពីការអាណិតស្រឡាញ់ពីមនុស្សម្នាជុំវិញខ្លួន។
↧