ស្នាដៃសិល្បៈជារូបភាពដែលមានឈ្មោះថា Spiral Alley ឬជាភាសាខ្មែឬ ផ្លូវជារង្វង់ របស់អ្នកស្រី Anida Yoeu Ali បានឈ្នះពានរង្វាន់ដ៏ល្បីល្បាញលើកទី១១ឈ្មោះ Sovereign Asian Art Prize សម្រាប់ឆ្នាំ២០១៥នេះ។ (រូបថតដោយ៖ Stuido Revolt) ទែន សុខស្រីនិត 06 ឧសភា 2015 វីអូអេខ្មែរ វ៉ាស៊ីនតោន— មូលនិធិសិល្បៈអធិបតេយ្យភាព ឬ The Sovereign Art Foundation បានជ្រើសរើសស្នាដៃសិល្បៈរបស់អ្នកស្រី Anida Yoeu Ali ដែលជាសិល្បការិនីខ្មែរសញ្ជាតិអាមេរិកម្នាក់ឲ្យឈ្នះពានរង្វាន់សិល្បៈលើកទី១១ដ៏ល្បីល្បាញនៅអាស៊ីដែលមានឈ្មោះថា the Sovereign Asian Art Prize។ អ្នកស្រី Anida Yoeu Ali ដែលជាសិល្បការិនីខ្មែរសញ្ជាតិអាមេរិកមួយរូប បានផលិតស្នាដៃសិល្បៈជារូបភាពផ្សេងៗក្រោមគម្រោងដែលមានឈ្មោះថា Spiral Alley ឬជាភាសាខ្មែរថា ផ្លូវជារង្វង់ ។ ស្នាដៃសិល្បៈរបស់អ្នកស្រីមួយនេះត្រូវបានជ្រើសរើសឲ្យចូលរួមក្នុងការប្រកួតប្រជែងយកពានរង្វាន់ដែលមានឈ្មោះថា The Sovereign […]
↧