សហរដ្ឋអាមេរិក ប្រគល់រូបបដិមាហនុមានសតវត្សទី១០ មកឲ្យកម្ពុជា ជាផ្លូវការវិញហើយ នៅថ្ងៃទី១២ ខែឧសភា បន្ទាប់ពីសារមន្ទីរមួយនៅអាមេរិក ទិញរូបបដិមានេះពីឈ្មួញអស់រយៈពេលជាង ៣០ឆ្នាំ។ មន្ត្រីរដ្ឋាភិបាលថា នឹងដាក់តាំងរូបបដិមានេះនៅសារមន្ទីរជាតិ បន្ទាប់ពីជួសជុលឡើងវិញរួច។
↧