ក្រោយពីទទួលបានជោគជ័យដ៏ត្រចះត្រចង់ក្នុងការប្រារព្ធមហោស្រពល្ខោនសៀកអន្តរជាតិ «ទីនេះ ទីនោះ» ក្នុងរាជធានីភ្នំពេញ ទីក្រុងសៀមរាប និងខេត្តបាត់ដំបង កាលពីថ្ងៃសៅរ៍រួចមក អ្នករៀបចំកម្មវិធីរំពឹងយ៉ាងមុតមាំថា មហោស្រពនេះនឹងមានវត្តមានជាថ្មីម្តងទៀតឆ្នាំក្រោយជាមួយទ្រង់ទ្រាយធំ និងនាំមកនូវក្ដីរំភើបជាងឆ្នាំមុនៗ ប្រសិនបើមានការគាំទ្រ និងឧបត្ថម្ភពីបណ្តាក្រុមហ៊ុនក្នុងស្រុកនានា។
↧