ក្រោយពីមានការលេចឮតាមការផ្សព្វផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ថា មានអង្ករដែលផលិតពីប្លាស្ទិក កំពុងត្រូវបានចរាចរណ៍នៅក្នុងប្រទេសកម្ពុជា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ទី សុគន្ធ បានអះអាងថា មិនមានវត្តមានអង្ករប្រភេទនោះនៅកម្ពុជាទេ។
↧