អាយុ៥៣ឆ្នាំ មានមាឌស្តើង សម្បុរ ស ទំនងជាជាប់សែស្រឡាយចិន លោក ដួង ឈើត រំឭកថា ការតាំងលំនៅថ្មីនៅទីនេះ ជាការបំលាស់ទីមួយ ដែលគ្រួសារលោកមិនបានគិតទុកមុន ដើម្បីគេចចេញពីការយាយីដល់អាយុជីវិតពីកម្លាំងការពារក្រុមហ៊ុន ដែលចុះបណ្តេញឲ្យចេញពីតំបន់បឹងកក់ ក្នុងគម្រោងអភិវឌ្ឍន៍មួយ ដែលទទួលបានសិទ្ធិពីសាលារាជធានីភ្នំពេញ ។
↧