ក្លឹបអ្នកកាសែតកម្ពុជា ប្រតិកម្មនឹងអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បណ្ដេញអ្នកកាសែតមិនឲ្យសម្ភាសនៅក្នុងបរិវេណរដ្ឋសភា។ ក្លឹបអ្នកកាសែតមួយនេះចាត់ទុកថា ការបណ្ដេញអ្នកកាសែតដែលកំពុងបំពេញតួនាទីតាមវិជ្ជាជីវៈ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិសេរីភាពរបស់អ្នកកាសែត ដែលមានចែងក្នុងច្បាប់ស្ដីពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា។
↧