ជាថ្មីម្តងទៀត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានបក្សប្រឆាំងឲ្យឈប់យករឿងផែនទីមកធ្វើជារឿងនយោបាយបន្តទៀត។ ការព្រមានរបស់ លោក ហ៊ុន សែន នេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៤ ខែកញ្ញា ហើយដែលត្រូវបានអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ដកស្រង់យកមកសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ជាសាធារណៈ។
↧