តាមការឲ្យដឹងពីមន្រ្តីបម្រើការនៅសាលាដំបូងរាជធានីភ្នំពេញថា រឿងក្តីលះលែងប្តីប្រពន្ធតារាសម្តែងចាស់វស្សា លោក យុត្ថារ៉ា ឆានី និងអ្នកនាង ចន ច័ន្ទលក្ខិណា អាចនឹងត្រូវសាលាដំបូងរាជធានីភ្នំពេញ ចេញសាលក្រមលែងលះតាមច្បាប់ នៅពេលឆាប់ៗខាងមុខនេះ ក្រោយពីពួកគេបានចូលទាញហេតុផលផ្ទាល់មាត់រួចរាល់ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣។
↧