ទន្ទឹមនឹងប្រជាប្រិយភាពក៏កាន់តែស្ទុះឡើង ទាំងវ័យក៏កាន់តែរំកិលទៅមុខច្រើនបន្តិចនោះ តារាចម្រៀងដែលប្រកបដោយទឹកដមសំនៀងក្រអួនក្រអៅ រមែងចូលរួមជាមួយសកម្មភាពមនុស្សធម៌ កញ្ញា មាស សុខសោភា បានបញ្ជាក់ថា៖ «ចាប់ពីពេលនេះទៅ នឹងបែងចែកកញ្ចប់ថវិកាបានពីសិល្បៈរាល់ថ្ងៃជាពីរផ្នែក ក្រៅពីខ្លួនឯងមួយផ្នែកនោះ និងមួយផ្នែកទៀតចូលជួយទ្រទ្រង់សមាគមសិល្បករខ្មែរ »។
↧