ដោយ៖ វង្ស សុម៉ាលីន | ថ្ងៃពុធ ទី2 ធ្នូ 2015, 10:05 PM http://vodhotnews.com ម៉ៅ ហាជី ក្នុងកម្មវិធី Cambodian Idol កាលពីកន្លងទៅ (រូបថតពីហ្វេសប៊ុក) ក្រោយការប្រកាសពីមន្ត្រីទូរទស្សន៍ហង្សមាសថាបានដាក់ពាក្យបណ្ដឹងតាមរយៈមេធាវីទៅកាន់សាលាដំបូងរាជធានីភ្នំពេញ បេក្ខជនវគ្គផ្ដាច់ព្រ័ត្រកម្មវិធីCambodian Idol លោក ម៉ៅ ហាជី បានចេញមុខប្រកាសភ្លាមៗថា អ្វីដែលហង្សមាសបង្កឡើងគឺជាការបង្ខូចកិត្តិយស និងរំលោភលើខ្លួនទាំងស្រុង។ ជាមួយគ្នានោះ លោកក៏ប្រកាសថាមិនខ្លាចចំពោះចំណាត់ការណាមួយរបស់ហង្សមាស និងមិនមានលក្ខខណ្ឌណាមួយដែលតម្រូវឲ្យលោកត្រូវចូលខ្លួនដោះស្រាយនោះឡើយ។ ឆ្លើយឆ្លងជាមួយភ្នាក់ងារVOD រយៈពេលជាង៨នាទី លោក ម៉ៅ ហាជី បានអះអាងថា អ្វីដែលហង្សមាសធ្វើឲ្យមានការភ្ញាក់ផ្អើលគឺលោកមិនបានដឹងខ្លួនណាមួយនោះទេ។ លោកថ្លែងប្រាប់ថា៖ “ប៉ុន្មានថ្ងៃហ្នឹងខ្ញុំរវល់នៅតាមខេត្តរហូតគឺអត់មានដឹងរឿងអីទេ។ ប្រហែលកន្លះខែមុន ខ្ញុំឃើញពូរិទ្ធីគាត់ប្រកាសឲ្យខ្ញុំចូលខ្លួនទៅដោះស្រាយ ហើយថាដោះស្រាយរឿងអីទេ បើខ្ញុំអត់មានបានធ្វើអីខុសផង ដល់មុននេះទៀតឮថាខាងហង្សមាសប្ដឹងខ្ញុំ ខ្ញុំថាប្ដឹងរឿងអី បើខ្ញុំអត់មានដឹងអីផងហ្នឹង”។ ពាក់ព័ន្ធនឹងការបង្ហោះសារថាលោកបានចុះកុងត្រាជាមួយផលិតកម្មថោន លោកថា មិនមែនជាការពិតនោះទេគឺលោកគ្រាន់តែបានជជែកលែងជាមួយអ្នកភ្លេង និងបុគ្គលិករបស់ក្លិបថោន ក្នុងពេលផឹកស៊ីបានម្ដងពីរដងធ្វើឲ្យការទំនាក់ទំនងមានភាពល្អប្រសើរ បន្ទាប់ពីខ្លួនប្រលងធ្លាក់ពីកម្មវិធីCambodia Idol ប៉ុណ្ណោះ។ យ៉ាងណាមិញ […]
↧