បន្ថែមការស្វាគមន៍យ៉ាងរួសរាយអមស្នាមញញឹមនៅគ្រប់ដំណើរភ្ញៀវចូលរួមមកដល់ ដែលបន្លឺដោយសម្តីដដែលៗមិនដាច់ពីមាត់ថា៖ «អរគុណៗ ផ្ដល់កិត្តិយសមកចូលរួមពិធីខួបកំណើតខ្ញុំយប់នេះ» ម្ចាស់ខួបកញ្ញា ថន លក្ខិណា ក៏បានណែនាំ ប្រាប់ភ្ញៀវ មិនរំលងម្នាក់នោះឡើយថា៖ «ខួបកំណើតខ្ញុំយប់នេះ ឪពុកខ្ញុំមកចូលរួមលើកទឹកចិត្តជាពិសេស ក្រោយបែកពីម្តាយខ្ញុំជាង ១០ ឆ្នាំ»។
↧