ក្រុមហ៊ុន ចង្រិតដែកខ្មែរ (Khmer Iron Cricket) គិតថាវាពិតជាអាចទៅរួច ព្រោះចង្រិតផ្ទុកទៅដោយប្រូតេអ៊ីនខ្ពស់ ហើយវាអាចកែច្នៃទៅជានំដុត ម្សៅប្រូតេអ៊ីនម៉ដ្ឋ និងជាចង្រិតសម្ងួតប្រឡាក់គ្រឿងដ៏ឆ្ងាញ់ពិសាសមស្របនឹងទីផ្សារ បរទេស។ ក្រុមហ៊ុនមួយនេះក៏យល់ឃើញទៀតថា ចង្រិតជាប្រភពប្រូតេអ៊ីនដ៏ល្អសម្រាប់ប្រជាជនកម្ពុជាដែរ។
↧