រនាំងខ្មៅដែលមហាជនតាមដានយ៉ាងយកចិត្តទុកដាក់ និងទន្ទឹងចង់ដឹងការពិតនៃជីវិតស្នេហាតារាសិល្បៈមួយគូ អ្នកនាង សឿ សុធារ៉ា និងលោក សាពូន មីដាដា ដែលល្បីដើរដល់ផ្លូវបំបែក និងលែងលះគ្នាក្រៅប្រព័ន្ធតុលាការដោយភាពស្ងាត់ឈឹងនោះ បានស្រាយយ៉ាងច្បាស់ដូចព្រះខែនាយប់ថ្ងៃពេញបូរមី នៅដើមឆ្នាំ២០១៤នេះ ខណៈក្នុងទំព័រហ្វេសប៊ុកអ្នកនាង សឿ សុធារ៉ា ស្រាប់តែលេចចេញរូបថតជុំគ្នាប្តី និងកូនចំនួនពីរសន្លឹកយ៉ាងផ្អែមល្ហែម បង្ហាញជាសាធារណៈតែម្ដង។
↧