គណនេយ្យហ្វេសប៊ុកមានឈ្មោះ និងរូបថតតារាសម្តែងអ្នកនាង សឿ សុធារ៉ា បាន share រូបថតនិស្សិតស្រី ដែលទើបទទួលសញ្ញាបត្រកាលពីថ្ងៃទី១០កុម្ភៈ ហើយសរសេរពាក្យពេចន៍បញ្ចើចបញ្ចើ និងពាក្យអសុរោះ បង្ហោះក្នុងហ្វេសប៊ុក។ យ៉ាងណា ក្រុមនិស្សិតម្ចាស់រូបថតនោះ ដែលអះអាងថា ជាគណនីពិតរបស់តារាសម្តែងអ្នកនាង សឿ សុធារ៉ា បានទាមទារឲ្យនាង សឿ សុធារ៉ា សុំទោសពួកគេជាសាធារណៈ ចំពោះពាក្យសម្តីដ៏អសុរោះ និងអសីលធម៌របស់ខ្លួន។
↧