ថ្ងៃទី 7 ឧសភា 2013 ដោយ: CEN ភ្នំពេញ: រូបភាព លោក ឡាយអិន ពិធីករ CTN ឱនស្ទើរដល់ដើមទ្រូង កញ្ញា ជីជី ក្នុងកម្មវិធី “Freshy Winner” របស់ស្ថានីយទូរទស្សន៍ CTN បានត្រូវបង្ហោះនៅក្នុងបណ្តាញសង្គមFacebook ហើយត្រូវបានអ្នកនិយមលេងFacebook រិះគន់តាមការយល់ឃើញរៀងៗខ្លួន។ ប្រីយ៍មិត្ត Facebook និយាយថា រូបភាពនោះ មើលទៅហាក់បីដូចជាមិនសមរម្យទាល់តែសោះ ។ នៅក្នុងរូបភាពនោះ ដែលគេអះអាងថា សម្តែងកាលពីថ្ងៃអាទិត្យសប្តាហ៍មុន គេឃើញ លោក ឡាយអិន ឱនមុខស្ទើរដល់ទ្រូង កញ្ញា ជីជី តែម្តង។ មិត្តនៅក្នុងហ្វេសប៊ុកបាន Share រូបនោះតៗគ្នា ហើយចោទថានោះជាកម្មវិធីទូរទស្សន៍មានមនុស្សរាប់លាននាក់ទស្សនាមិនមែននៅផ្ទះអាចធ្វើអ្វីតាមចិត្តនោះទេ ហេតុនេះមិនត្រូវមានសកម្មភាពបែបអានាចារ្យនោះឡើយ។ កាយវិការបែបនេះត្រូវបានរិះគន់ថាគ្មានសីលធម៌ និងមិនសមជាកូនខ្មែរ៕
↧