ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ គឺជាប់ទាក់ទងជាសំខាន់នឹងបុត្រីកបិលមហាព្រហ្មទាំង ៧អង្គ ដែលយាងមកប្ដូរវេនគ្នារក្សាលោក ទៅតាមជំនឿរបស់ខ្មែរតាំងពីបុរាណកាល រហូតដល់សព្វថ្ងៃ។ ទេពធីតាទាំង ៧អង្គ មានយានជំនិះ សាស្ត្រាវុធ និងគ្រឿងស្លៀកដណ្ដប់ពិសេសខុសប្លែកពីគ្នា។
↧