ការប្រកួត រកជើងខ្លាំង អុក ឆ្នាំ២០១៤ បានបញ្ចប់ នៅព្រឹកថ្ងៃទី១៦មេសា នៅមុខអង្គរវត្តខេត្តសៀមរាប។ យុវជន ឈៀវ បូរ៉ា អាយុ ២៤ ដែលជាក្មេងវត្ត និងសព្វថ្ងៃជាស្ថាបត្យករ បានប្រកួតឈ្នះលោក គ្រួច ចន្ថារិទ្ធ ២ ក្តារជាប់គ្នា ដើម្បីឡើងគ្រងតំណែងជើងឯក ស្តេចអុក លេខ ១ នៅឆ្នាំ២០១៤។
↧