ថ្ងៃទី 18 ឧសភា 2013 ដោយ: ពិទូរ្យ CEN ភ្នំពេញ: តារាចម្រៀងប្រចាំផលិតកម្ម ថោន ករុណា ពេជ្រ បានចំណាយពេលខ្លះមើលការសាងសង់ផ្ទះវីឡារបស់ខ្លួន ក្រោយពីតារារូបនេះបានបញ្ចប់កុងត្រាជាមួយក្រុមហ៊ុនតន្ត្រីធំៗតាមខេត្ត។ លោកទិញផ្ទះមួយតម្លៃ៤២ម៉ឺនដុល្លារ។ ការអះអាងបែបនេះ ក៏ព្រោះតែរយៈពេលថ្មីៗ ករុណា ពេជ្រ បានចេញមុខបកស្រាយចំពោះព័ត៌មានថា ករុណា ពេជ្រ កំពុងទិញផ្ទះវីឡា ដែលមានតម្លៃជាងកន្លះលានដុល្លារ ។ តារារូបនេះបានទទួលស្គាល់នូវអ្វីដែលខ្លួនបានទិញមែន ប៉ុន្តែលោកបានបញ្ជាក់ថា “ ខ្ញុំទិញមែន ប៉ុន្តែទិញបង់រម្លស់ទេ ព្រោះមិនមានសមត្ថភាពទិញឲ្យលុយភ្លាមឡើយ រីឯតម្លៃវិញ មិនដល់ថ្នាក់កន្លះលានដុល្លារដូចគេថាទេ វាមានតម្លៃ ៤២ម៉ឺនដុល្លារ ហើយត្រូវបង់រម្លស់់រយៈពេលពីរឆ្នាំ”។ ដោយសារតែមមាញឹកជាមួយការសាងសង់ផ្ទះ ម្ចាស់បទកំលោះបុកល្ហុងបានឲ្យដឹងថា “ខ្ញុំទើបតែចប់ការងារតាមខេត្ត មិនសូវរវល់ដូចមុនទេ តែមានការងារគួរសម ព្រោះជាប់ច្រៀងតាមរោងការផង និងក្នុងកម្មវិធីក្រុមហ៊ុនផង តែមិនទៅតាមខេត្តទេ ព្រោះខ្ញុំរវល់ តែនៅជិតៗទេ(ក្នុងក្រុង) ចង់ទុកពេលមើលជាងធ្វើផ្ទះខ្លះ ព្រោះមកដល់ពេលនេះ គេសាងសង់បាន ៤០ភាគរយហើយ”៕ S
↧