បើទោះជាមិនមានបទពិសោធខាងច្រៀងពីមុនក្តី ប៉ុន្តែអតីតពិធីការិនីកម្មវិធី A1 របស់ទូរទស្សន៍ CTN នាង តេង លក្ខិណា ពេលនេះកំពុងទទួលបានការស្វាគមន៍ដោយកក់ក្តៅពីផលិតកម្ម M ទទួលឲ្យនាងធ្វើជាតារាចម្រៀងអាជីព ខណៈដែលមកដល់ពេលនេះ បទចម្រៀងបើកឆាកដំបូង របស់ លក្ខិណា ក៏ត្រៀមចេញនៅពេលឆាប់ៗនេះផងដែរ។
↧