ភ្នំពេញៈ ជាមួយនឹងចំណូលយ៉ាងខ្ពស់នៅក្នុងពិភពសិល្បៈនោះ កំពូលតារាចម្រៀងចាស់វស្សាគ្រងតំណែងឯកជាង១០ឆ្នាំលោក ព្រាប សុវត្ថិ ត្រូវបានគេដឹងថា លោកមានទ្រព្យសម្បត្តិក៏មិនតិចដែរ តែយ៉ាងណាតារារូបនេះមិនសូវបញ្ចេញសម្ញែងឲ្យគេឯងឃើញនោះឡើយ។ ជាមួយនឹងការលាក់បាំងនេះ ប្រភពមួយបានឲ្យដឹងថា នៅពេលនេះលោក ព្រាប សុវត្ថិ កំពុងសម្ងំសាងសង់ផ្ទះវីឡាប្រណីតដ៏ធំមួយកន្លែងនៅម្តុំផ្សារទួលគោក។
↧