ក្នុងឯកសណ្ឋានកងទ័ពខោអាវប៉ារ៉ា យុវតីវ័យក្មេងចំនួន ៦នាក់ ដែលជាសិក្ខាកាមសិក្សាសាលានាយទាហានសកម្ម ត្មាតពង ជំនាន់ ទី១៥ និងជំនាញលោតឆត្រយោងស្រ្តីជំនាន់ ទី១៦ នៅបន្ទាយ ៩១១ កំបូល បានបង្ហាញនូវជំហរស្រដៀងគ្នាពីការចូលខ្លួនមកធ្វើកងទ័ព បើទោះជាដឹងច្បាស់ពីការហ្វឹកហាត់ទាហានត្រូវប្រតិបត្តិនូវច្បាប់វិន័យទ័ពមានភាពតឹងរ៉ឹង និងប្រឈមគ្រោះថ្នាក់គ្រប់លំហាត់ក៏ដោយ។
↧