រស់នៅក្នុងផ្ទះជួលមួយនៅម្តុំ ផ្សារទួលទំពូង ដោយទទួលបន្ទុកចិញ្ចឹមបីបាច់ចៅប្រុសចំនួន ៤នាក់ សិល្បការិនីពោរពេញដោយទេពកោសល្យជើងចាស់លោកយាយ ណយ សំណាង បាននិយាយទាំងទឹកភ្នែកទឹកសម្បោរបៀមទុក្ខថា៖ «ខ្ញុំប្រឡូកនៅក្នុងសិល្បៈនេះ ៦០ឆ្នាំ ហើយតែមកទល់នឹងពេលនេះ ខ្ញុំគ្មានសេសសល់អ្វីជាដុំកំភួនជាប់ខ្លួននោះទេ។ ជីវិតរបស់ខ្ញុំម៉េចក៏វេទនាម៉្លេះ (យំទួញសោក)?»។
↧