Quantcast
Channel: ប្រជាប្រិយ – Cambodia News | Khmer News –ពត៌មានខ្មែរ
Viewing all articles
Browse latest Browse all 10269

បុណ្យវិសាខបូជា

$
0
0
សារាវុឍ្ឍ Friday 24 May 2013 The Free Press Magazine -តើ​ពិធី​កម្ម​ក្នុង​ព្រះ​ពុទ្ធសាសនា​មាន​ន័យ​ដូច​ម្តេច? ពិធី​កម្ម​ក្នុង​ព្រះពុទ្ធ​សាសនា​មាន​ន័យ​ថា​ជា​អំពើ​ទាំង​ឡាយ​ណា  ដែល​គេ​រៀប​ចំ​ជា​បែប​ផែន នៅ​ក្នុង​ពិធី​បុណ្យ​នីមួយ​ៗ​តាម​គន្លង​ព្រះពុទ្ធ​សាសនា ។ តើ​ប្រភេទ​នៃ​ពិធី​កម្ម​ក្នុង​ពុទ្ធសាសនា​មាន​អ្វីខ្លះ? ប្រភេទ​នៃ​ពិធី​កម្ម​ក្នុង​ពុទ្ធសាសនា​មាន​ដូច​ជា  បុណ្យ​វិសាខបូជា បុណ្យ​មាឃបូជា  បុណ្យ កឋិនទាន  និង​បុណ្យ​ចូលវស្សា ។ ៣.១. ១​​. បុណ្យវិសាខបូជា បុណ្យ​វិសាខ​បូជា ជា​បុណ្យ​មួយ​យ៉ាង​ធំ​ក្នុង​ព្រះពុទ្ធសាសនា  រាប់​ថា​ជា​ពុទ្ធានុស្សរណកិច្ច​ដ៏ សំខាន់​សម្រាប់  រំលឹក​ដល់​ព្រះពុទ្ធ​សមណគោត្តមបរមគ្រូ  នា​ថ្ងៃ​ពេញ​បូណ៌មី ‹‹ គឺ​ថ្ងៃ​១៥​កើត ›› ខែ ពិសាខ   ដែល​ពុទ្ធសាសនិក​ទាំង​ព្រះសង្ឃ ទាំង​គ្រហស្ថ តែង​ធ្វើ​សក្ការបូជា​ប្រកប​ដោយ​ជំនឿ​ថា​ជា មហាកុសល ដ៏​ប្រសើរ ។ ការ​ដែល​ប្រារព្ធ​ពិធី​បូជា​នាថ្ងៃ ១៥ កើត​ខែ​វិសាខ​នេះ     អាស្រ័យ​ដោយ​លោក​អ្នក​ប្រាជ្ញ​ខាង ព្រះ​ពុទ្ធសាសនា បាន​កំណត់ ទុក​ក្នុង​គម្ពី​របឋមសម្ពោធិ​ថា ជា​មហាមង្គល​អភិលក្ខិត​កាល គឺ​ជា​ថ្ងៃ មហា​មង្គល [...]

Viewing all articles
Browse latest Browse all 10269

Trending Articles