មន្ត្រីជំនាញខាងកិច្ចការព្រំដែនរបស់រដ្ឋាភិបាល ប្រតិកម្មចំពោះការចោទប្រកាន់ពីតំណាងរាស្ត្របក្សប្រឆាំង និងប្រជាពលរដ្ឋដែលថា វៀតណាមបានខិតព្រំដែនចូលដីខ្មែរនៅតំបន់តន់ហន់ នោះថា ជារឿងមិនពិតឡើយ។ មន្ត្រីដដែលបញ្ជាក់ថា កម្ពុជាមិនបានបាត់បង់ទឹកដីទៅឲ្យវៀតណាម ទេ ហើយប្រឡាយ ៧៩ ក៏មិនមែនកំណត់សម្គាល់ជាខ្សែបន្ទាត់ព្រំដែននោះដែរ។
↧