នៅដំណាក់កាលចុងក្រោយនេះ បញ្ហាព្រំដែនជាមួយប្រទេសវៀតណាមបានកក្រើកឡើងវិញ ដោយបក្សប្រឆាំងរកឃើញថា ប្រទេសវៀតណាមបានរំលោភចូលទឹកដីកម្ពុជាជាច្រើនកន្លែង ដូចជាករណីនៅច្រកដាក់ដាំ ខេត្តមណ្ឌលគិរី នៅឃុំថ្នាធ្នង់ ស្រុករំដួល និងឃុំដូង ស្រុកចន្ទ្រា ខេត្តស្វាយរៀង នៅឃុំកក់ ស្រុកពញាក្រែក និងភូមិជើង ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក៏ដូចជានៅច្រកទាន់ហន់ ឃុំព្រែកគ្រឹស ស្រុកកំពង់ត្រាច ខេត្តកំពតជាដើម ។
↧